នុងពិព័រណ៍តាំងបង្ហាញផលិតផលបច្ចេកវិទ្យាដ៏ធំខ្នាតអន្តរជាតិ
CES ឆ្នាំនេះ
Asus បានបង្អួតកុំព្យូទ័រដ៏ទំនើបស៊េរី
Transformer Book ម៉ូដែល
Duet TD300 ចាត់ចូលជា
laptop កាត់
tablet ប្រើ dual-OS យ៉ាងទំនើបដំបូងគេលើលោក។
Duet TD300 អាចផ្លាស់ប្ដូរ OS រវាង
Windows 8.1 និង
Android 4.1 Jelly Bean ហើយចំណុចពិសេសមួយទៀត គឺអ្នកប្រើនឹងកាន់តែងាយស្រួលយកតាមខ្លួនព្រោះអេក្រង់ និង keyboard អាចដកដាច់ពីគ្នាបាន។
អត្ថបទ៖ ASUS ចេញវីដេអូកន្លះនាទីយ៉ាងអាថ៌កំបាំង ហាក់ចង់អួតផលិតផលថ្មី!
លក្ខណៈ សម្បត្តិរបស់ Laptop-Tablet ប្រើ OS ពីររបស់ Asus នេះរួមមាន៖
- ប្រើបានជាមួយ Windows 8.1 ឬ Android 4.2.2 ក៏បាន
- អេក្រង់ full HD IPS multi-touch ទំហំ ១៣,៣អ៊ីញ (1920 x 1080px)
- CPU Intel Core i7
- RAM ទំហំ 4GB ប្រភេទ DDR3L 1600
- សម្រាប់ Tablet ប្រើ solid-state drive ផ្ទុកបាន 128GB
- សម្រាប់ការប្រើជា Laptop ដោយភ្ជាប់ជាមួយ Keyboard គឺមាន HDD ទំហំ 1TB
- កម្រិតថាមពលថ្ម 38WHr កាន់បាន ៥ម៉ោងសម្រាប់ការប្រើ Windows 8.1 និងកាន់បាន ៦ម៉ោងសម្រាប់ការប្រើជាមួយ Android 4.2.2
- តំណភ្ជាប់ 802.11ac, Wifi, Bluetooth 4.0 + EDR
- រន្ធ MicroSD, រន្ធកាស Headphone jack, DC jack
- Keyboard dock ports៖ USB 3.0 ចំនួន១, USB 2.0 ចំនួន២, 10/100Mbit/s LAN, HDMI 1.4, audio combo jack, DC jack
ខណៈ ដែលមិនមានព័ត៌មានពីកាលបរិច្ឆេទចេញលក់ ក្រុមហ៊ុនកុំព្យូទ័រតៃវ៉ាន់ ASUS បានបង្ហើបតម្លៃ Transformer Book Duet ត្រឹមតែ
៦០០ដុល្លារសមល្មមអាចអាចទទួលយកបាន។ ប្រសិនមានព័ត៌មានបន្ថែម Sabay នឹងធ្វើការចុះផ្សាយជូនដល់ប្រិយមិត្តបានដឹង៕