huor

Pages

Wednesday, January 22, 2014

iPhone 6 នឹង​មាន​ទំហំ​អេក្រង់…?


គិត​ត្រឹម iPhone 4s ថយ​ក្រោយ គ្រប់​ស៊េរី​ទាំង​អស់​ទំហំ​អេក្រង់​ត្រឹម​តែ ៣,៥ អ៊ីញ​ប៉ុណ្ណោះ។ ប៉ុន្តែ ឆ្នាំ ២០១២ ក្រុមហ៊ុន Apple បាន​បង្កើត​យុទ្ធសាស្ត្រ​ថ្មី​ដែល​ពង្រីក​អេក្រង់ iPhone ខ្លួន​ទៅ ៤ អ៊ីញ​ឯណោះ បន្ទាប់​ពី​មើល​ឃើញ​ពី​តម្រូវ​ការ​របស់​អ្នក​ប្រើប្រាស់ និង​ជា​ពិសេស​សន្ទុះ​នៃ​ការ​លក់​របស់​សែ​ស្រឡាយ​ Galaxy S (I, II, III, IV)។ អេក្រង់​ទំហំ​ថ្មី​នេះ បាន​បំពាក់​លើក​ដំបូង​​លើ iPhone 5 និង​ចុង​ក្រោយ iPhone 5s។
រូបរាង​គំរូ ​iPhone 6

ចុង​ឆ្នាំ​២០១៣ និង​ដើម​ឆ្នាំ​២០១៤​នេះ មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ទាក់ទង​នឹង​ទំហំ​អេក្រង់​ និង​រូបរាង​ថ្មី​របស់ iPhone 6។ តើ Apple នឹង​មាន​យុទ្ធសាស្ត្រ​ពង្រីក​ទីផ្សារ​ផ្គាប់​ចិត្ត​តាម​អតិថិជន ឬ​នៅ​តែ​ប្រកាន់​ជំហរ​មិន​កែប្រែ​របស់​ខ្លួន? ចុះ​ប្រិយមិត្ត​វិញ ចង់​បាន​ទំហំ​អេក្រង់ iPhone 6 ប៉ុន្មាន​ដែរ?

តើ​អ្នក​ចង់​បាន iPhone 6 មាន​ទំហំ​អេក្រង់​ប៉ុន្មាន​អ៊ីញ?

0 ចំនួនមតិ:

Post a Comment