huor

Pages

Monday, January 20, 2014

កំពូល​ម៉ូតូ​ស៊ី​សាំង​តិច​ជិត​ចរាចរណ៍​ក្នុង​តម្លៃ​ជាក់​លាក់​មួយ​ហើយ ការ​ទន្ទឹង​រង​ចាំ​រប

ស់​ប្រិយមិត្ត​ជិត​មក ​ដល់​ហើយ​ចំពោះ​ម៉ូតូ​ដែល​ស៊ី​សាំង​តិច​បំផុត​ ​រហូត​ដល់​ជាង មួយរយ​​គីឡូម៉ែត្រ​​ក្នុង​មួយ​លីត្រ ​ថា​តើ​មាន​តម្លៃ​ប៉ុន្មាន​ដែរ​នោះ​។
អ្នក​តំណាង​ឲ្យ​ក្រុម​ហ៊ុន​ OMC បាន​ឲ្យ​ដឹង​ថា​សម្រាប់​កំពូល​ម៉ូតូ​ស៊ី​សាំង​តិច SUZUKI Smash V Fi ​កំពុង​តែ​ជិត​មាន​វត្ត​មាន​សម្រាប់​លក់​នៅ​ស្រុក​ខ្មែរ​យើង​ហើយ។ ហើយ​ចំពោះ​តម្លៃ​ក៏​មិន​ទាន់​មាន​ច្បាស់​ទេ​សម្រាប់​ម៉ូតូ Smash V Fi 115cc ហើយ​នឹង​ប្រ​ហែល​ជា​ល្ងាច​នេះ​ឬ​ក៏​ ថ្ងៃ ស្អែក​នឹង​ចេញ​តម្លៃ​ជាក់​លាក់​មួយ។
តាម​ការ​អះអាង​ SUZUKI Smash V Fi ស៊េរី ​ថ្មី​ ​បំពាក់​កម្លាំង​ម៉ាស៊ីន​ខ្លាំង​​ដល់ 115 CC Fi និងស៊ីសាំង​តិច​បំផុត ១១៨ គីឡូម៉ែត្រ​​ក្នុង ១ លីត្រ។ ​​​ការ​ប្រើ​ប្រាស់​សាំង​អាច​ប្រែ​ប្រួល​ទៅ​តាម​បច្ចេកទេស​ និង ស្ថាន​ភាព​ផ្លូវ​បើក​បរ​ជាក់​ស្ដែង។
By: CHHENG_HUOR

0 ចំនួនមតិ:

Post a Comment